Friday, January 15, 2021

 តេីកាកាវ(Cocoa)ជាអ្វី?

Uploading: 371712 of 1714972 bytes uploaded.

Uploading: 743424 of 1766397 bytes uploaded.


កាកាវ(Cocoa)គឺជាដំណាំកសិឧស្សាហកម្មមួយប្រភេទមានដើមកំណើតមកពីបណ្តាប្រទេសអាហ្វ្រិចខាងត្បូង ហើយ កម្ពុជាជាប្រទេសទី៣៩ដែលនឹងកំពុងដំណេីរការដាំដុះដំណាំមួយប្រភេទនេះ។
ដំណាំនេះងាយស្រួលក្នុងការដាំដុះ​ ស្រួលថែទាំ ធន់នឹងអាកាសធាតុ ធន់នឹងជម្ងឺ មិនចាំបាច់ប្រើជីគីមីឬថ្នាំពុល ឆាប់បានប្រមូលផលត្រឹមតែ១ឆ្នាំកន្លះទៅ២ឆ្នាំតែប៉ុណ្ណោះ។ កាកាវ(Cocoa)​មានអាយុកាលវែង​ ដែលអាចប្រមូលផលរហូតដល់ 60ឆ្នាំឯណោះ។ ដំណាំមួយនេះអាចចម្រាញ់កែច្នៃ និង ផលិតទៅជា
គ្រឿងឧបភោគបរិភោគ
គ្រឿងសំអាង
ឱសថ និង អូវ៉ាន់ទីន
មីឡូ
សូកូឡា ឡេលាបស្បែក លាបមុខ សាប៊ូកក់សក់
អាហារបំប៉ន
ថ្នាំសម្រកទម្ងន់
ថ្នាំជំនួយបេះដូង ទឹកនោមផ្អែម ។ល។ ម្យ៉ាងវិញទៀតដំណាំមួយនេះត្រូវបានមនុស្សគ្រប់ប្រទេសលើពិភពលោកនិយមចូលចិត្តទទួលទានផលិតផលរស់ជាតិកាកាវនេះផងដែរ ។
ជាពិសេសពីនេះទៅទៀតកាកាវ(Cocoa)ជាដំណាំតែមួយ គត់ដែលតម្លៃរបស់វាត្រូវបានពិភពលោកប្រកាសចូលទៅកាន់ទីផ្សារមហាយក្សចិន អឺរ៉ុប និង សហរដ្ឋអាមេរិចផងដែរ ។ដំណាំកាកាវ(Cocoa)នាពេលបច្ចុប្បន្នប្រជាជនកម្ពុជា កំពុង តែបង្កើនការដាំដំណាំនេះយ៉ាងសកម្មគ្រប់ខេត្តក្រុងទូ ទាំងប្រទេសកម្ពុជា តាមរយៈការនាំចូលពូជល្អបំផុតពីប្រទេសថៃ(ឈុំផននឹង) របស់ ក្រុមហ៊ុន ហ្វេមីលី កាកាវ ខូអិលធីឌី ។
ក្រុមហ៊ុនបានសហការណ៍ចាប់ដៃគូរជាមួយក្រុមហ៊ុន K.U.N ប្រទេសថៃបានយកពូជដំណាំមួយនេះទៅប្រកួតទូទាំងពិភពលោកនៅប្រទេសបារាំងហើយទទួលបានពានរង្វាន់លេខ១ជាប់ៗគ្នានៅឆ្នាំ2017និង 2018 ។ ដំណាំមួយនេះជាប្រភពចំណូលមួយដែលអាចបង្កើនជីវភាពគ្រួសារ បានយ៉ាងពិតប្រាកដ​ ស្របជាមួយនឹងទំហំនៃតម្រូវការទីផ្សារធំទូរលាយ និងតម្លៃជាក់លាក់។ ក្រុមហ៊ុនបានចុះហត្ថលេខាកុងត្រាទីផ្សារជាមួយបណ្តាប្រទេសដូចជា ថៃ ចិន ម៉ាឡេស៊ី ដែលអាចនិងបន្តជាមួយប្រទេសជប៉ុន និង សហគមន៍អឺរ៉ុបនាពេលខាងមុខឆាប់ៗនេះផងដែរ ។
ក្រុមហ៊ុនហ្វេមីលីកាកាវ ខូអិលធីឌី មានកុងត្រាទទួលទិញទិន្នផលពីប្រជាកសិកររយៈពេល១០ឆ្នាំ​ ក្នុងតម្លៃទាបបំផុត ១២០០៛/គីឡូក្រាម​ សំរាប់កុងត្រាដំបូង ចប់កុងត្រាប្រជាក សិករមានសិទ្ធិបន្តកុងត្រារបស់ខ្លួនដោយមិនកំណត់រយៈ ពេលទៀតឡើយគឺតាមចិត្តរបស់ប្រជាកសិករ និងមានសិទ្ធិលក់អោយក្រុមហ៊ុនផ្សេងៗ ឬ ឈ្មួញដទៃទៀតបាន។
សរុបសេចក្តីមកប្រជាពលរដ្ឋកម្ពុជាលែងព្រួយបារម្ភជាមួយដំណាំគ្មានទីផ្សារ និងភាពមិនច្បាស់លាស់ដូចជាដំណាំផ្សេងៗកន្លងមកទៀតហើយ ។ ស្របជាមួយគោលនយោបាយរាជរដ្ឋាភិបាលដែលកំពុងតែផ្តោតនិងជំរុញទៅលើវិស័យកសិកម្មយ៉ាងខ្លាំង ពីព្រោះប្រជាជនកម្ពុជា ៨០ភាគរយជាងទៅហើយដែលប្រកបរបរកសិកម្ម ហើយយើងសង្ឃឹមជឿជាក់ថា ដំណាំមួយនេះអាចធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើងនាថ្ងៃខាងមុខ។ នោះគឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលនឹងសម្រេចបាននូវការនាំចេញដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពលមួយប្រភេទទៀតក្រោមការខិតខំពីក្រុមហ៊ុនហ្វេមីលីកាកាវ ជាមួយប្រជាពលរដ្ឋកម្ពុជា ដែលជាដៃគូរសហការណ៍ជាមួយគ្នា និង បណ្តាប្រទេសជាដៃគូរសហការណ៍ជាច្រើនលើពិភពលោក នាពេលខាងមុខផងដែរ ។
តំណាងទីផ្សារក្រុមហ៊ុន ហ្វេមីលី កាកាវ សាខាស្រុកស្វាយលើ ខេត្តសៀមរាប
089236971

0 comments:

Post a Comment

Total Pageviews

Contact

Name

Email *

Message *

The Products

For Advertising

The products posted