Saturday, December 5, 2020

 វិធីទី១/១០៨​៖ 

អំពីវិធី ឬ ឧបាយ  នៃ ពិជ័យសង្រ្គាម ១០៨ ៖

នៅក្នុង «គម្ពីរ ពិជ័យសឹកសង្រ្គាម» មាន «វិធី និង ពិធី» សរុប ១០៨ ឧបាយ...។

ពិជ័យសង្គ្រាម ឬ ពិជ័យសឹកសង្រ្គាម = វិជ័យសង្រ្គាម ឬ វិជ័យសឹកសង្រ្គាម សរសេរបានដូចគ្នា ព្រោះ វ អាចជំនួស ព បាន...

អំពីសង្រ្គាម "ប្រើវិធីរបស់សត្រូវ វៃបកមកលើសត្រូវវិញ"៖

បានន័យថា បើគេប្រើវិធីអ្វីវៃមកលើយើង... យើងត្រូវប្រើវិធីនោះមកវៃលើគេវិញ... បើនិយាយពីផលកម្ម៖ សាងបាប បាន បាប... សាងបុណ្យ បាន បុណ្យ... បើគេសាង បាប មកលើយើង... យើងត្រូវ ផ្តល់ផលបាប នោះមកលើគេ វិញ... ទុកថា បំពេញ កត្តបកិច្ចជំនួស ទេវតា ផ្តល់អោយនូវមាសត្រូវនៅផលបាបរបស់ខ្លួន ដែលបានសាងមកលើគេវិញ... តែចាំបាច់ត្រូវ ស្គាល់ គេ និង ខ្លួនឯងសិន... ទើបអាច គ្រប់គ្រង ជោកវាសនា គេ និង ខ្លួនឯងបាន...។

រឿងនិទាន៖ នៅក្នុង កិច្ចប្រជុំរវាង ស្តេចរាជសីហ៍ និង សព្វមុខមន្រ្តី ដែលជា សេនា បតី រាជបណ្ឌិ រំគោលឋាន ក្សត្រី បាព្រហ្ម អ្នកប្រាជ្ញ និង មេទ័ព មានឋានៈស្មើរនឹង បណ្ឌិតសភាសព្វថ្ងៃ មានចំនួន១០០០នាក់ ទាំង បុរស និង ស្ត្រី៖

- លោកមន្រ្តី គោរសុខ៖ បពិត្រ ស្តេចរាជសីហ៍ ដ៏ចំរើនអើយ ពេលនេះប្រទេសរបស់យើងជិតវិនាសអន្តរាយ ហើយ ដោយ សារបរទេសជនចោរ មកស្នាក់នៅអាស្រ័យលើទឹកដីយើងហើយមិនចេះ ស្រលាញ់ពួកយើង ថែមទាំងធ្វើបាបទុក្ខបុម្នេញ មកលើប្រជានុរាស្រ្តយើងទៀតផង... ប្រជានុរាស្រ្ត ទាំងអស់មិនសុខចិត្តឡើយ ព្រះអង្គ...

ស្តេចរាជសីហ៍៖ ស្តេចដូនតា របស់យើង បង្កើតទឹកដីទាំង៤មក មិនបានទៅ ឈ្លានពានទឹកដីប្រទេសណា សូម្បី១ចង្អាមឡើយ... គឺ មានតែ ដាក់ទានដីអោយគេនៅ ហើយថែមទាំងជួយគិតគូ ពួកគេប្រៀបដូចបងប្អូនបង្កើត... បើពួកគេមកក្នុងនាមជា មិនមែនជាមិត្ត នោះគឺជាសត្រូវ... ចូរលោកប្រាប់ទៅ រាស្រ្ត របស់យើងថា អោយឈប់រវីរវល់ ជាមួយអស់សាសនេះ និង កុំបរិភោគចំនីអាហាររបស់ពួកគេ... ព្រោះអាចជាថ្នាំបំពុល ដែលអាចធ្វើអោយសុខភាពរាងកាយចុះខ្សោយ... និង កត្តា១ទៀតអាចធ្វើអោយប្រជានុរាស្រ្តរបស់យើង ក៏ដូចជាមន្រ្តីរបស់ នគរយើងកើត "ជំងឺឆ្កួត៦យ៉ាង"៖ (ក្នុង តម្រារខ្មែរ មាន ឆ្កួត៦យ៉ាង)

១. ឆ្កួតស្រី៖

នៅពេលដែលរាស្រ្ត ឬ មន្ត្រីយើង ឆ្លួកវង្វែងនឹងស្នេហារវាង បរទេសដែលជាចោរ... ពួកគេនឹងហាន លះបង់ប្រទេសជាតិ ដើម្បីបូជាស្នេហារបស់គេ... 

២. ឆ្កួតស្រា និង គ្រឿងញៀន៖ 

នៅពេលដែលបរទេស បង្វួក ដល់រាស្រ្ត នូវល្បែងស្រីស្រារ និង អបាយមុខផ្សេង... នោះនឹងធ្វើអោយ រាស្រ្តយើងវង្វែង មិនស្គាល់ព្រះ មិនស្គាល់បាប មិនស្គាល់បុណ្យ មិនស្គាល់អ្នកមានគុណ និង មិនស្គាល់ប្រពន្ធកូន... នោះនឹងមានការបែកបាក់ នៅក្នុងសង្គម... ដោយសារចូលចិត្តស្តាប់ពាក្យបញ្ជោរ ញុះញុង ទុកថា មិត្តស្គាល់ចិត្តគឺ មិត្តផឹកស្រារ... 

៣. ឆ្កួតល្បែ៖ 

នៅពេលដែល សត្រូវបង្វួកយើងដោយអំពើ ភ្លើតភ្លើន បោកបញ្ឆោត ដោយល្បែងសុីសង់... លក់ផ្ទះ បញ្ជាំដី អស់របស់ ជំពាក់បំណុលជំុទិស នោះងាយនឹងចាញ់បញ្ឆោច សត្រូវ នោះសត្រូវនឹងប្រើអោយយើងធ្វើអ្វីក៏បាន...

៤. ឆ្កួតនឹងលួច៖ 

ការ សុីសំនោគសូកប៉ាន់ តែងតែកើតចេញពី ចោរ... ចោរ នោះអាចជាបច្ចាមិត្ត ឬ ជាមន្ត្រី ដែលតែងតែ មានប្រាស្រ័យទាក់ទងគ្នា... ចោរ ឬ សត្រូវ ឬ បច្ចាមិត្ត(=បរទេសដែលមិនមែនជាមិត្ត) ចូលចិត្តសូកប៉ាន់ មន្ត្រីតាមមូលដ្ឋាន ទើបធ្វើអោយ បច្ចាមិត្តអាចធ្វើអ្វីបានស្រេចនឹងចិត្ត...

៥. ឆ្កួតមនោគមន៍៖ 

ការជឿស្លុងលើ មនោគមន៍បរទេស រហូតបាត់បង់ចិត្តធម៌ ភ្លេច អត្តសញ្ញាណខ្លួនឯង... និង ភ្លេច មនោគមន៍សាសនា ខ្លួនឯង ដែលល្អថ្លៃថ្លារ ដែលមានអាយុកាលជិត ៥០០០ឆ្នាំ នោះគឺ ព្រះពុទ្ធសាសនា... ដែលមាននៅក្នុង "បាវចនាជាតិ៖ ជាតិ សាសនា ព្រះមហាក្សត្រ"... ដែលបញ្ជាក់ថា "ព្រះពុទ្ធសាសនា ជាសានារបស់រដ្ឋ"...

៦. ឆ្កួតអំណាច់៖ 

នៅពេលដែល បរទេសបោកបញ្ឆោយ ដោយសន្យានឹងប្រគល់អោយ អំណាច់ យសស័ក្ក តំណែង ឋានៈ មាសប្រាក់ និង ផលប្រយោជន៍ ដល់បុគ្គល់ដែលឆ្កួតនឹងអំណាច់ ហើយនោះ... ប្រៀបដូចបុគ្គល់ដែលហានដុតផ្ទះគេដើម្បីស្ងោ "ពង" ខ្លួនឯង... ឆ្កួត នោះហើយហៅថាជា ភ្លើង អាចដុតប្រទេសជាតិ១ អោយវិនាសអន្តរាយបាន...


លោកមន្រ្តី គោរសុភ័ក្រមិត្ត៖ បពិត្រ ស្តេចរាជសីហ៍ ដ៏ចំរើនអើយ... ពេលនេះ ប្រទេសកុកសារសីលា បាននាំចូល គ្រឿងឧបភោគបរិភោគដូចជា បន្លែរ សាច់ ត្រី ដែលមានបង្កប់សារជាតិគីមី ប្រៀបដូចជាអាហាដែលមានបង្កប់ថ្នាំពុល... យកមកលក់ ដើម្បីបំពុលប្រជានុរាស្រ្តយើងហើយ... តើពួកយើងគួរធ្វើយ៉ាងណាព្រះអង្គ???

ស្តេចរាជសីហ៍៖ ចូរលោកមន្រ្តីគោរសុភ័ក្រ្កមិត្ត ទៅប្រាប់ប្រជានុរាស្រ្តរបស់យើងថា "ចូរឈប់ទិញ៖ គ្រឿងឧបភោគបរិភោគ បន្លែរ សាច់ ត្រី ដែលមានសារជាតិ គីមី ដែល បង្កប់ទៅដោយថ្នាំពុល" តទៅទៀតពីប្រទេសកុកសារសីលា...។ ព្រោះថា យើងខំទុកគេប្រៀបដូចជាមិត្តភូមិផងរបងក្បែគ្នា និង ពឹងពរដោះដូរនូវផលិតផលគ្នាទៅវិញទៅមក... តែគេបែជាដូរអោយយើងមកវិញនូវ ថ្នាំពុលយកមកបំពុលរាស្រ្តរបស់យើង... បើដូច្នោះគេមិនមែនជាមិត្តនឹងយើងឡើយ... បើគេហានលើកដៃសំលាប់រាស្រ្តយើង នោះគេគឺជា សត្រូវយើង...។


លោកមន្រ្តី គោរភ័ក្រក្តី៖ បពិត្រ ស្តេចរាសីហ៍ ប្រទេសកុកសាសីលាបាននាំចូល ទំនិញគេចពន្ធ ទំនិញក្លែងក្លាយ និង ទំនិញដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ... ក៏ដូចជា បាននាំចូល ស្រារ និង គ្រឿងញៀន គ្រប់ប្រភេទ... ហៀចូលមកដែនបុរីយើងហើយ... បើដូច្នេះតើពួកយើងគួរធ្វើបែបណាព្រះអង្គ???

ស្តេចរាជសីហ៍៖

- ចូរលោកមន្រ្តីគោភ័ក្រ្កក្តី បញ្ឈប់ការនាំចូល ទំនិញពីប្រទេសកុកសារសីលា... យើងអាចនាំទំនេញយើងចេញទៅប្រទេសគេបាន តែកុំនាំទំនេញ ប្រទេស ដែលទុកយើងជា សត្រូវចូលអោយសោះ... ធម្មតាបច្ចាមិត្ត តែងតែមានការស្អប់ រួចចង់បំពុលសត្រូវរបស់ខ្លួនអោយស្លាប់ គ្រប់វិធី...  

- ចូរលោកមន្រ្តី បន្ថែមការរឹតចំណង់ជាមួយប្រទេសដទៃដែលទុកយើងជាមិត្ត... ឈប់ចងមិត្ត ជាមួយប្រទេសណាដែលទុកយើង ត្រឹមជាខ្ញំុកញ្ចះគេ ជាទាសករ ជាសត្វដើម្បីអោយគេពិសោធន៍ជាតិពុលរបស់គេ... 

- ហើយ ប្រាប់ទៅប្រជានុរាស្រ្តរបស់យើងថា "អោយឈប់ទិញ ទំនិញ ពីប្រទេសកុកសារសីលា... និង សូមកុំអោយ រូបិយប័ណ្ណ របស់ប្រទេសយើងធ្លាក់ទៅក្នុងដៃ ជនជាតិនេះអោយសោះ... ព្រោះជនថោកទាប់ គ្មានតំលៃអ្វីដែល ធ្វើអោយប្រលាក់ ក្រដាសប្រាក់យើងឡើយ...

- និង ប្រាប់អោយប្រជានុរាស្រ្តយើង ខិតខំបង្កើនការ បង្កបង្កើនផលបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តំរៅការទូទាំងប្រទេស និង ដើម្បីនាំចេញយកទៅលក់នៅក្រៅប្រទេស... អោយទៅប្រទេសណាដែលទុកយើងជា មិត្ត ឬ ប្រទេសសម្ព័ន្ធមិត្ត...។

ចូរអស់លោកមន្រ្តីក្រលេកមើល "មហាត្មះគន្ធី វីរៈបុរស នៃ ប្រទេសឥណ្ឌា"... ដើម្បីរើបំរះចេញពីនឹមអាណានិគមន៍ របស់ អង់គ្លេស... លោកបានប្រាប់ទៅប្រជាជនឥណ្ឌាទាំងអស់ថា៖ អោយឈប់ប្រើទំនេញរបស់ជនជាតិអង់គ្លេសទៀត... លុះដល់សេដ្ឋកិច្ច ដែលធ្លាប់តែពឹងលើកការលក់ទំនិញអង់គ្លេស ទៅអោយជនជាតិឥណ្ឌា មានការធ្លាក់ចុះ... មានតែខាត់ គ្មានការចំនេញ... លុះដល់យូទៅគ្មានថវិការដើម្បីទ្រទ្រង់ កងកំលាំងយោធា តទៅទៀត ក៏បង្ខំចិត្ត ដកកងទ័ព ក៏ ដូចជាដកនឹមអាណានិគមន៍ពីប្រទេសឥណ្ឌា វិញ... ផែនការរបស់ មហាត្មះគន្ធី ក៏ជោកជ័យជាស្ថារពរ... ហើយប្រទេសឥណ្ឌា ក៏ទទួលបានឯករាជចាប់ពីពេលនោះមក...។

0 comments:

Post a Comment

Total Pageviews

Contact

Name

Email *

Message *

The Products

For Advertising

The products posted